គេហទំព័រធុរកិច្ច និងសិទ្ធិមនុស្ស ៖ ធ្វើការរួមគ្នាលើធុរកិច្ច និងសិទ្ធិមនុស្សនៅកម្ពុជា

Cambodia Center For Human Rights Business

  បង្ហោះដោយ

 

វិស័យកាត់ដេរ

ឧស្សាហកម្មកាត់ដេរនៅកម្ពុជា បានចាប់ កំណើតឡើងនៅពាក់កណ្ដាលទសវត្សរ៍ ឆ្នាំ ១៩៩០ ដោយមានការបង្កើតរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជានៅ ឆ្នាំ១៩៩៣ (“រដ្ឋធម្មនុញ្ញ”) ដែលប្រែក្លាយសេដ្ឋកិច្ច កម្ពុជាជាទីផ្សារសេរី និងច្បាប់វិនិយោគនៅ ឆ្នាំ ១៩៩៤ ដែលផ្ដល់នូវកិច្ចអនុគ្រោះជា ច្រើនចំពោះវិនិយោគិននៃឧស្សាហកម្មកាត់ ដេរ ...

សូមស្វាគមន៍មកកាន់គេហទំព័រអំពីធុរកិច្ច និងសិទ្ធិមនុស្សកម្ពុជា

សិទ្ធិមនុស្ស គឺជាសិទ្ធិជាសកល ដែលមនុស្សគ្រប់រូបមាន។ ការអភិវឌ្ឍន៍នៅក្នុងវិស័យឧស្សាហកម្មបានបណ្តាលឲ្យសិទ្ធិទាំងនេះត្រូវ រងនូវឥទ្ធិពលដោយសារតែសកម្មភាព នានារបស់វិស័យឯកជន ដែលមានន័យថា នៅពេលបច្ចុប្បន្ននេះ គ្រប់ធុរកិច្ចទាំងអស់ត្រូវមាន ទំនួលខុសត្រូវក្នុងការគោរពសិទ្ធិមនុស្ស។ ការបំពេញនូវការទទួលខុសត្រូវនេះពុំមែនគ្រាន់តែជាការតម្រូវតាមផ្លូវច្បាប់ និងសីលធម៌ ប៉ុណ្ណោះទេប៉ុន្តែវាក៏ធ្វើឲ្យធុរកិច្ចទទួលបានលទ្ធផលល្អផងដែរ។

 

គេហទំព័រនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការប្រមែប្រមូលធុរកិច្ច តួអង្គសង្គមស៊ីវិ រាជរដ្ឋាភិបាលកម្ពុជា(“រដ្ឋាភិបាល”) និងសាធារណជនទាំងអស់ធ្វើការរួមគ្នាក្នុងការលើកកម្ពស់ និងជំរុញឲ្យមានការប្តេជ្ញាចិត្តដ៏វិជ្ជមានរបស់ធុរកិច្ចចំពោះបញ្ហាសិទ្ធិ មនុស្ស។ គោលដៅរបស់យើងគឺដើម្បីលើកកម្ពស់ការយល់ដឹងឲ្យបានប្រសើរជាងមុនកិច្ចសន្យាប្រកបដោយផ្លែផ្កា និងកិច្ចសហ ប្រតិបត្តិការដ៏ស្និទ្ធស្នាលរវាងគ្រប់ភាគី ដោយសារតែអ្នកទាំងនោះធ្វើការ ដើម្បីឈានទៅសម្រេចឲ្យបាននូវការគោរព សិទ្ធិមនុស្សកាន់តែប្រសើរឡើងនៅកម្ពុជា។

 

ចាប់តាំងពីឆ្នាំ១៩៩៦មក ឧស្សាហកម្មកាត់ដេរនៅកម្ពុជាបានក្លាយទៅជាប្រភពចំណូលខាងការនាំចេញដ៏ធំដែលផ្តល់កម្លាំងពលកម្ម ដល់ប្រជាពលរដ្ឋខ្មែរប្រមាណជាជាង ៦០០.០០០នាក់នាពេលបច្ចុប្បន្ននេះ។ ហេតុដូច្នេះ ឧស្សាហកម្មកាត់ដេរ បានក្លាយជាគោល ដៅរបស់យើងដើម្បីបង្កើននូវសកម្មភាពតាមដាន ដើម្បីធានាថា ធុរកិច្ចទាំងឡាយមានការយល់ដឹង អំពីការទទួល ខុសត្រូវរបស់សាជីវកម្មចំពោះសង្គម។ អាស្រ័យដូចនេះ ការបង្កើន ការអនុវត្តរបស់រដ្ឋ និងសាជីវកម្ម ចំពោះគោល ការណ៍ណែនាំ របស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស (“គោលការណ៍ណែនាំ”)នៅក្នុងឧស្សាហកម្ម កាត់ដេរ គឺជាកម្ម វត្ថុដ៏ចម្បងរបស់យើងចាប់តាំង ពីឆ្នាំ២០១២។

 

នៅលើគេហទំព័រនេះ លោកអ្នកអាចស្វែងរកទិន្នន័យអំពីប្រភពធនធានផ្សេងៗ ព័ត៌មាន ព្រឹត្តិការណ៍ និងបណ្តាដៃគូនានា ដែលធ្វើការ លើកកម្ពស់ការយល់ដឹង និងការគោរពសិទ្ធិមនុស្សរបស់ធុរកិច្ចនៅកម្ពុជា ជាពិសេស ទាក់ទងនឹងវិស័យកាត់ដេរ ព្រមទាំងស្វែងយល់ អំពីគោលការណ៍នៃសេចក្តីថ្លែងការណ៍ និងធុរកិច្ចមួយចំនួន ដែលបានប្តេជ្ញាក្នុងការអនុវត្ត។

ព័ត៌មានថ្មី​ៗអំពីធុរកិច្ច និងសិទ្ធិមនុស្ស

 

  អនុវត្តដោយ
Cambodian Center for Human Rights

      ឧបត្ថម្ភគាំទ្រដោយ

  • UK and Cambodia - UK and the world - GOV.UK
  • The Asia Foundation : Cambodia
  • Government Offices of Sweden

Creative Commons License
Visitor: 9194