Business and Human Rights Portal : working together on business and human rights in Cambodia

Cambodia Center For Human Rights Business

  Hosting on

 

Business and Human Rights News

PM orders investigation into Koh Kong land grab

PM orders investigation into Koh Kong land grab

Source : Khmer Time   /   Date : 2018/02/23

Prime Minister Hun Sen yesterday ordered the Koh Kong provincial governor to clarify reports that state mangrove forests in the province have been grabbed and filled with sand to create land for development.

ពលរដ្ឋ​ខែត្រ​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន​បំពុល​គោ​អ្នក​ភូមិ​​ងាប់​ជាង​១០​ក្បាល

ពលរដ្ឋ​ខែត្រ​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន​បំពុល​គោ​អ្នក​ភូមិ​​ងាប់​ជាង​១០​ក្បាល

Source : RFA   /   Date : 2018/02/22

ជនជាតិដើមភាគតិចកួយ រស់នៅឃុំម្លូព្រៃពីរ និងឃុំសង្កែពីរ ស្រុកឆែប ខែត្រព្រះវិហារ បានដាក់ពាក្យប្តឹងទៅអាជ្ញាធរពាក់ព័ន្ធ ក្រោយពីពួកគាត់រកឃើញថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំការអំពៅចិន ឈ្មោះ រួយ ហ្វេង បានដាក់ថ្នាំបំណុលសម្លាប់សត្វគោជាច្រើនក្បាល ព្រោះខឹងនឹងអ្នកភូមិដែលតែងលែងគោឲ្យស៊ីអំពៅរបស់ក្រុមហ៊ុន។

ពលរដ្ឋ​ប្រមាណ​៣០​នាក់​តវ៉ា​ឲ្យ​​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​អន្តរាគមន៍​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

ពលរដ្ឋ​ប្រមាណ​៣០​នាក់​តវ៉ា​ឲ្យ​​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​អន្តរាគមន៍​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

Source : RFA   /   Date : 2018/02/22

ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ៣០នាក់ តំណាងឲ្យ ៣១គ្រួសារ នៅព្រឹកថ្ងៃទី២១ កុម្ភៈ លើកគ្នាទៅដល់សាលាក្រុង ដើម្បីស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ ទៅការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ វាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។

រណ្ដៅដីមរណៈរបស់ថៅកែកៅ (មានវីដេអូ)

រណ្ដៅដីមរណៈរបស់ថៅកែកៅ (មានវីដេអូ)

Source : Kohsantepheap   /   Date : 2018/02/09

ខេត្តកណ្តាល ៖ រណ្តៅដីមរណៈរបស់លោក កៅ មួយកន្លែង ស្ថិតនៅក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល កំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំង នូវបញ្ហាប្រឈមនឹងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗទៅថ្ងៃមុខ ព្រោះតែរណ្តៅដីមួយនេះមានជម្រៅជ្រៅមហាសែនជ្រៅ មើលពីលើទៅឃើញគ្រឿងចក្រ និងឡានប៉ែនធំៗចូលទៅដឹកដីប្រៀបបីដូចជាកណ្ដុរកំពុងតែវាអញ្ចឹង ។ ទោះបីជារណ្តៅដីរបស់លោកកៅនេះមានជម្រៅជ្រៅចង់ដល់ក្បាលប្រេតជីកលើសច្បាប់អនុញ្ញតយ៉ាងណាក៏ដោយ ក៏មិនរំខានដល់អាជ្ញាធរ និងមន្ត្រីជំនាញឡើយ ។

សំណុំ​រឿង​ទំនាស់​ដីធ្លី ​នៅ​លើ​ទីតាំង​នៃ​គម្រោង​ស្ថាបនា​​ព្រលាន​យន្តហោះ​ថ្មី

សំណុំ​រឿង​ទំនាស់​ដីធ្លី ​នៅ​លើ​ទីតាំង​នៃ​គម្រោង​ស្ថាបនា​​ព្រលាន​យន្តហោះ​ថ្មី

Source : PPP   /   Date : 2018/02/08

ភ្នំពេញៈ មានរឿងរ៉ាវមួយចំនួនបានផ្លាស់ប្តូរនៅក្នុងភូមិកណ្តាលស្ទឹងជាភូមិដាច់ស្រយាលមួយចាប់តាំងពីអ្នកស្រី ប៊ុល អូន និងស្វាមីបានផ្លាស់លំនៅមកកាន់ទីនេះជាលើកដំបូងកាលពីជាង ២០ ឆ្នាំមុន ប៉ុន្តែឥឡូវវាស្ថិតក្នុងគម្រោងព្រលានយន្តហោះថ្មី។  ពួកគាត់បានប្រកបរបបធ្វើស្រែចម្ការ និងបានសង់ផ្ទះតូចមួយដើម្បីរស់នៅទីតាំងនោះដោយមានទាំងកូន និងចៅនៅជាមួយផង។

មានជនចម្លែកៗបានចាប់ផ្តើមលេចមុខក្នុងភូមិនេះជាបន្តបន្ទាប់ដោយមានទាំងបង្គោលនឹងម៉ាស៊ីន ឈូសឆាយ។ ឧកញ៉ាក្នុងតំបន់ម្នាក់បានឲ្យដឹងថា ដីនេះជាកម្មសិទ្ធិរបស់គាត់។ ករណីរបស់អ្នកភូមិចំនួន ៣ ឃុំដែលមានរាប់រយគ្រួសារនេះបានកើតឡើងនៅតុលាការជាច្រើនឆ្នាំមកហើយ ។

ទំនាស់​ដីធ្លី​ជិត​២០​ឆ្នាំ ទើប​ដោះស្រាយ​បញ្ចប់

ទំនាស់​ដីធ្លី​ជិត​២០​ឆ្នាំ ទើប​ដោះស្រាយ​បញ្ចប់

Source : Kohsantepheap   /   Date : 2018/02/08

ខេត្តបន្ទាយមានជ័យ ៖ ទំនាស់ដីធ្លីតំបន់អតីតខ្មែរក្រហមអូសបន្លាយជិត២០ឆ្នាំទើបដោះស្រាយបញ្ចប់ ត្រូវបានវាស់វែង ធ្វើប្លង់កម្មសិទ្ធជូន២គ្រួសារនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតភូមិអំពីល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ទំនាស់ដីធ្លីរវាងឈ្មោះ ហេង ឈុន ភេទប្រុស និងឈ្មោះ អៀម រីម ភេទប្រុស បានកើតឡើងជិត២០ឆ្នាំមកហើយដែលដោះស្រាយមិនចេញមិនបានធ្វើប័ណ្ណកម្មសិទ្ធ ក្រោយពេលដែលគណៈកម្មការដោះស្រាយទំនាស់ដីធ្លីខេត្តបន្ទាយមានជ័យទទួលបណ្តឹងហើយបានឲ្យក្រុមការងារខេត្តសហការស្រុកម៉ាឡៃចុះពិនិត្យស្រាវជ្រាវទីតាំង និងប្រវត្តិដីហើយកោះប្រជុំរកដំណោះស្រាយទំនាស់ជូន ប្រជាពលរដ្ឋ ២គ្រួសារ ត្រូវបានដោះស្រាយបញ្ចប់នៅអំឡុងចុងឆ្នាំ២០១៧។

មន្ទីរ​សាធារណៈការ​ខេត្តកំពត ចេញ​លិខិត​ផ្អាក​អាជីវកម្ម ដែល​ឈ្មួញ​កាយ​ដីភ្នំ​ខ្លុង​

មន្ទីរ​សាធារណៈការ​ខេត្តកំពត ចេញ​លិខិត​ផ្អាក​អាជីវកម្ម ដែល​ឈ្មួញ​កាយ​ដីភ្នំ​ខ្លុង​

Source : ANN   /   Date : 2018/02/07

ខេត្តកំពត៖ ក្រោយមានការលេចធ្លាយរឿងក្រុមឈ្មួញកាយដីភ្នំខ្លុង ដោយគ្មានច្បាប់ ដែលនាំឲ្យមានការរិះគន់ជាបន្តបន្ទាប់ ឥលូវនេះមន្ទីរបានចេញលិខិតផ្អាក អាជីវកម្មនោះមួយរយះសិន។

 

  Implemented By
Cambodian Center for Human Rights

      Generously Supported By

  • UK and Cambodia - UK and the world - GOV.UK
  • The Asia Foundation : Cambodia
  • Government Offices of Sweden

Creative Commons License
Visitor: 9195